អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។
និក្ខមនំ 30:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលត្រូវរាប់ក្នុងបញ្ជី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាត្រូវបង់ថ្លៃជាតង្វាយថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាតង្វាយថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា អាល់គីតាប អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាជំនូនជូនអុលឡោះតាអាឡា។ |
អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។
អ្នកមានមិនត្រូវបង់លើសចំនួន ហើយអ្នកក្រក៏មិនត្រូវបង់តិចជាងកន្លះសេកែលដែរ សម្រាប់ជាតង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីលោះជីវិតរបស់ខ្លួន។
សេកែល ត្រូវជាម្ភៃកេរ៉ា ហើយម៉ានេ ត្រូវជាម្ភៃសេកែលបូកនឹងម្ភៃប្រាំសេកែល បូកនឹងដប់ប្រាំសេកែល។
ប្រជាជនទាំងឡាយនៅក្នុងស្រុក ត្រូវតម្រូវឲ្យថ្វាយតង្វាយនេះសម្រាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល។
ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា
កូនចៅរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។
ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន។ អ្នក និងអើរ៉ុន ត្រូវរាប់ចំនួនពួកគេ តាមអង្គភាពរបស់គេ។
ខ្មោចរបស់អ្នករាល់គ្នានឹងត្រូវដួលនៅទីរហោស្ថាននេះ រហូតដល់គ្រប់ចំនួន គឺអស់អ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាមនុស្សដែលបានរអ៊ូរទាំទាស់នឹងយើង
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់គ្នាក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន»។
"មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក