សាតាំងក៏ឈរឡើងទាស់នឹងពួកអ៊ីស្រាអែល បណ្ដាលឲ្យព្រះបាទដាវីឌរាប់ចំនួនប្រជារាស្ត្រទាំងឡាយ។
និក្ខមនំ 30:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅពេលអ្នករាប់ចំនួនកូនចៅអ៊ីស្រាអែលតាមបញ្ជីរបស់គេ ត្រូវឲ្យគេបង់ប្រាក់ជាថ្លៃលោះជីវិតរបស់ខ្លួនថ្វាយព្រះយេហូវ៉ា ដើម្បីកុំឲ្យកើតមានគ្រោះកាចណាមួយកើតឡើងដល់ពួកគេ ក្នុងកាលដែលកំពុងរាប់ចំនួនពួកគេនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅពេលអ្នកជំរឿនប្រជាជនអ៊ីស្រាអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ថ្វាយព្រះអម្ចាស់ ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ អាល់គីតាប «នៅពេលដែលអ្នកជំរឿនប្រជាជនអ៊ីស្រអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ជូនអុលឡោះតាអាឡា ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ |
សាតាំងក៏ឈរឡើងទាស់នឹងពួកអ៊ីស្រាអែល បណ្ដាលឲ្យព្រះបាទដាវីឌរាប់ចំនួនប្រជារាស្ត្រទាំងឡាយ។
ទោះបើអំណត់បីឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញក្នុងរវាងបីខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាងបីថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល"។ ឥឡូវនេះ ចូរពិចារណាឥឡូវ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា»។
ដូច្នេះ ព្រះយេហូវ៉ាបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់ប្រាំពីរម៉ឺននាក់។
យ៉ូអាប់តបថា៖ «សូមឲ្យព្រះយេហូវ៉ាចម្រើនប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានមួយរយដង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទេឬ? ចុះហេតុអ្វីបានជាព្រះករុណាបង្គាប់ឲ្យធ្វើការនេះ បណ្ដាលឲ្យអ៊ីស្រាអែលមានទោស?»
យ៉ូអាប់ ជាកូនសេរូយ៉ា លោករាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះបានបណ្ដាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេក៏មិនបានកត់ទុកក្នុងបញ្ជីពង្សាវតាររបស់ព្រះបាទដាវីឌដែរ។
ដូច្នេះ ស្ដេចហៅសម្ដេចសង្ឃយេហូយ៉ាដាមកសួរថា៖ «ហេតុអ្វីបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសម្រាប់ត្រសាលនៃសេចក្ដីសញ្ញាដូច្នេះ?
រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែលនៅទីរហោស្ថានដែរ។
ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា "ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្ដាលឲ្យ ទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ។
ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ
ហើយជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំជាអ្នកបម្រើលោក បានរាប់ពលទ័ពដែលនៅក្រោមបញ្ជាយើងខ្ញុំ ពុំឃើញមានបាត់អ្នកណាម្នាក់ក្នុងពួកយើងខ្ញុំឡើយ។
យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។
កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ដ្បិតកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺមកដើម្បីបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួន ជាថ្លៃលោះដល់មនុស្សជាច្រើន»។
ព្រះអង្គបានថ្វាយព្រះអង្គទ្រង់ ជាថ្លៃលោះមនុស្សទាំងអស់ ជាទីបន្ទាល់ដែលបានប្រទានមកនៅពេលកំណត់។