បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។
និក្ខមនំ 29:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ត្រូវយកទាំងអស់ចេញពីដៃពួកគេ ទៅដុតនៅលើតង្វាយដែលកំពុងតែថ្វាយនៅលើអាសនា សម្រាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា។ នេះហើយជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា អាល់គីតាប បន្ទាប់មក ចូរយកជំនូនពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។
កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។
៙ លោកម៉ូសេ និងលោកអើរ៉ុន ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ ហើយលោកសាំយូអែល ក៏នៅក្នុងចំណោមអស់អ្នក ដែលអំពាវនាវរកព្រះនាមព្រះអង្គ។ គេបានអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។
ហើយដុតទាំងអស់នៅលើអាសនា។ នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាតង្វាយដុតនឹងភ្លើង សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
រួចដាក់ទាំងអស់លើបាតដៃរបស់អើរ៉ុន និងលើបាតដៃកូនរបស់គាត់ ហើយគ្រវីនំទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។
លុះដល់ល្ងាច ត្រូវថ្វាយកូនចៀមមួយទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
អ្នករាល់គ្នាត្រូវបរិភោគតង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ។
រីឯតង្វាយម្សៅណាដែលអ្នករាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា មិនត្រូវលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាឡើយ។
សង្ឃម្នាក់នឹងយកស្រូវបុកមួយចំណែកនឹងប្រេងខ្លះ និងកំញានទាំងអស់ពីតង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
សង្ឃត្រូវយកមួយចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
រួចសង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
ត្រូវយកមួយចំណែកពីតង្វាយនោះថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
បន្ទាប់មក សង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយដែលដុតថ្វាយសម្រាប់ក្លិនឈ្ងុយ។ ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ព្រះយេហូវ៉ា។
ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
រួចពួកកូនលោកអើរ៉ុននឹងដុតរបស់ទាំងនោះនៅលើតង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាតង្វាយដុតសម្រាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
រួចសង្ឃត្រូវដុតថ្វាយនៅលើអាសនា ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាតង្វាយសម្រាប់ថ្វាយ ដោយព្រោះការរំលង។
បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើតង្វាយដែលនៅលើអាសនា នេះហើយជាតង្វាយសម្រាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ?