ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 28:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ចង​ស្លាក​នោះ​ទៅ​នឹង​ខ្សែ​ពណ៌​ខៀវ ភ្ជាប់​នឹង​ឆ្នួត​ក្បាល គឺ​ភ្ជាប់​នឹង​ឈ្នួត​ក្បាល​ផ្នែក​ខាង​មុខ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឈ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ចង​ស្លាក​នោះ​នឹង​ខ្សែ​ពណ៌​ខៀវ​ភ្ជាប់​នៅ​ត្រង់​មុខ​មួក នៅ​លើ​ថ្ងាស​អើរ៉ុន

សូមមើលជំពូក

អាល់គីតាប

ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។

សូមមើលជំពូក



និក្ខមនំ 28:37
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ខ្សែ​ខៀវ ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ។


អ្នក​ត្រូវ​ធ្វើ​អាវ​វែង​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ​ទាំង​អស់។


ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​មួយ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា»។


ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ហើយ​អើរ៉ុន​ត្រូវ​ទទួល​កំហុស​ទាំង​ប៉ុន្មានខាងឯ​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ហើយស្លាក​នោះនឹង​នៅ​លើ​ថ្ងាសរបស់​អើរ៉ុនជា​ដរាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​តង្វាយ​របស់ពួក‌គេ។


សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​ប្រដាប់​បាំង​ទ្រូង​មួយ អេផូឌ​មួយ អាវ​វែង​មួយ អាវ​ខ្លី​ប៉ាក់​មួយ មួក​មួយ និង​ខ្សែ​ក្រវាត់​មួយ។


ព្រម​ទាំង​បំពាក់​មួក​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ។


ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។


ពេល​នោះ ខ្ញុំ​ក៏​ពោល​ថា៖ «សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក​ផង»។ ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក និង​សម្លៀក​បំពាក់ មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។


«ចូរ​និយាយ​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​របស់​ខ្លួន គ្រប់​ជំនាន់​របស់​គេ​តរៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ខៀវ​ជាប់​នឹង​រំយោល គ្រប់​ទាំង​ជាយ​អាវ​របស់​គេ​ផង។