Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រម​ទាំង​បំពាក់​មួក​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចូរ​ពាក់​ឈ្នួត​លើ​ក្បាល​គាត់ ហើយ​បំពាក់​គ្រឿង​អលង្ការ​ដ៏វិសុទ្ធ ទៅ​នឹង​ឈ្នួត​ក្បាល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​ភ្ជាប់​គ្រឿង​អលង្ការ ជា​គូរបាន​ឲ្យអុលឡោះ‌តាអាឡាទៅ​នឹង​ឆ្នួត​ក្បាល​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​ប្រដាប់​បាំង​ទ្រូង​មួយ អេផូឌ​មួយ អាវ​វែង​មួយ អាវ​ខ្លី​ប៉ាក់​មួយ មួក​មួយ និង​ខ្សែ​ក្រវាត់​មួយ។


គាត់​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​របស់​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ​នៅ​លើ​ក្បាល​ហើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។


ពេល​នោះ ខ្ញុំ​ក៏​ពោល​ថា៖ «សូម​ឲ្យ​គេ​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក​ផង»។ ដូច្នេះ គេ​ក៏​បំពាក់​ក្បាំង​ស្អាត​នៅ​លើ​ក្បាល​លោក និង​សម្លៀក​បំពាក់ មាន​ទាំង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ទី​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម