ព្រះបាទអូសៀសក៏ចាត់ចែងធ្វើខែល លំពែងមួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ
និក្ខមនំ 28:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងលើអាវនោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ អាល់គីតាប ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្តាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ |
ព្រះបាទអូសៀសក៏ចាត់ចែងធ្វើខែល លំពែងមួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ
ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាលបានធ្វើការ ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងអាវក្រោះ ឯពួកមេដឹកនាំ ក៏ឈរនៅពីក្រោយពួកវង្សយូដាទាំងមូល
នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស
នៅកណ្ដាលអាវវែងនោះ មានកដូចជាកអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ។
គេក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួតពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់