ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលយ៉ាងធំៗចំនួនពីររយ បានយកមាសប្រាំមួយរយតម្លឹង ដើម្បីធ្វើខែលមួយៗ។
និក្ខមនំ 25:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាន ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធភ្ជាប់ជាមួយគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រទាប់ផ្កាក្រពុំ និងមែក ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កន្សោមគ្រាប់នឹងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា អាល់គីតាប ស្រទាប់ផ្កាក្រពុំ និងមែកត្រូវឆ្លាក់ ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ |
ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលយ៉ាងធំៗចំនួនពីររយ បានយកមាសប្រាំមួយរយតម្លឹង ដើម្បីធ្វើខែលមួយៗ។
ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។
កន្សោមគ្រាប់ និងមែកជើងចង្កៀងធ្វើជាប់គ្នា គឺទាំងដុំមូលធ្វើពីមាសសុទ្ធមួយដុំ។
ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់ពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកលោកម៉ូសេ លោកក៏បានធ្វើជើងចង្កៀងយ៉ាងដូច្នោះ ។