ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 24:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក គាត់​ចាត់​ពួក​យុវ‌ជន​អ៊ីស្រ‌អែល ឲ្យ​ធ្វើ​គូរបាន​ដុត ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក



និក្ខមនំ 24:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​យើង ឲ្យ​មក​ជួប​យើង គឺ​ពួក​អ្នក​ដែល​បាន​តាំង​សញ្ញា​ជាមួយ​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា!»


លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​គេ»។


ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។