ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ទេវតា​របស់​យើង​នឹង​ទៅ​មុន​អ្នក ហើយ​នាំ​អ្នក​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​ឲ្យ​វិនាស​សូន្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​នឹង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ។

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​របស់​យើង នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ិត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​ឲ្យ​វិនាស​សូន្យ។

សូមមើលជំពូក



និក្ខមនំ 23:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក" ព្រះ‌អង្គ​នោះ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​បានដណ្ដឹង​ប្រពន្ធ​ពី​ស្រុក​នោះ មក​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ។


កាល​ស៊ីគែម ជា​កូន​របស់​ហាម៉ោរ សាសន៍​ហេវី ជា​មេ​លើ​ស្រុក​នោះ បាន​ឃើញ​នាង ក៏​ចាប់​នាង​យក​ទៅ​រំលោភ។


លោក​ម៉ូសេ​ចាប់​ផ្តើម​រៀប‌រាប់​ប្រាប់​ឪពុក​ក្មេក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​យល់​ដល់​អ៊ីស្រា‌អែល ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ និង​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​ពួក‌គេ​ឲ្យ​រួច។


មើល៍ យើង​ចាត់​ទេវតា​មួយ​រូប​ឲ្យ​នាំ​មុខ​អ្នក ដើម្បី​ការ​ពារ​អ្នក​តាម​ផ្លូវ និង​នាំ​អ្នក​ទៅ​ដល់​ទី​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក​ឲ្យ។


យើង​សម្រេច​ថា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​កាន់​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ"។


លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។


ហេតុ​នោះ​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់​ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្ដា‌ជន​ណែន‌ណាន់ ក៏​ខះ​ក​ដោយ​ស្រេក​ទឹក។


ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នាំ​មុខ​អ្នក​ឆ្លង​ទៅ ព្រះ‌អង្គ​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ព្រះ‌អង្គ​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បណ្តេញ​គេ​បាន ហើយ​បំផ្លាញ​គេ​យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​អ្នក ។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំៗ ហើយ​ពូកែ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នាបាន​ឡើយ រហូត​មក​ដល់​ថ្ងៃ​នេះ។


កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»


ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នៅ​ស្រុក​ភ្នំ និងនៅ​តំបន់​វាល​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស បាន​ឮដំណឹង​នេះ