និក្ខមនំ 22:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើត្រូវសត្វព្រៃហែកស៊ី នោះត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយមិនតម្រូវឲ្យសងដល់សត្វដែលត្រូវហែកហួរនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។ អាល់គីតាប ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្តុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ |
ប្រសិនបើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬងាប់ ពេលម្ចាស់មិននៅជាមួយ នោះត្រូវសងពេញថ្លៃ។
ខ្ញុំក៏ប្រកែកថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
សំណល់នៃពួកយ៉ាកុបនឹងនៅកណ្ដាលប្រទេសដទៃ គឺនៅក្នុងចំណោមមនុស្សជាច្រើន ដូចជាសន្សើមមកពីព្រះ ដូចជាទឹកដែលស្រោចលើស្មៅ ដែលមិនបង្អង់នឹងធ្លាក់លើគេ។
ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវា។