Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 22:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឬ​បើ​ត្រូវ​សត្វ​ណា​ហែក​វា នោះ​ត្រូវ​យក​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​ត្រូវ​សង​សំណង​ពី​សត្វ​ណា​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប្រសិន‌បើ​ត្រូវ​សត្វ​ព្រៃ​ហែក​ស៊ី នោះ​ត្រូវ​យក​ចំណែក​ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​តម្រូវ​ឲ្យ​សង​ដល់​សត្វ​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​សត្វ​នោះ​ងាប់​ដោយ‌សារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​សត្វ​នោះ​ងាប់​ដោយ​សារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្តុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 22:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត


បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ស្លាប់​ក្នុង​កាល​ដែល​ម្ចាស់​មិន​បាន​នៅ​ជា​មួយ នោះ​ត្រូវ​តែ​សង​សំណង​ជា​មិន​ខាន


ខ្ញុំ​ក៏​ប្រកែក​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ព្រលឹង​ទូលបង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ ចាប់​តាំង​ពី​ក្មេង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់​ឯង ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូលបង្គំ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អ្នក​គង្វាល​ដោះ​ជើង​២ នឹង​ត្រចៀក​១​កំណាត់ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​អង្គុយ​នៅ​ទី​កៀន​ដំណេក ហើយ​លើ​ខ្នើយ​កំណល់​ធ្វើ​ពី​សូត្រ នៅ​ក្នុង​ក្រុង​សាម៉ារី នឹង​បាន​ដោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ។


យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។


ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចំអែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​បំពេញ​គុហា​របស់​វា​ដោយ​រំពា ហើយ​រូង​វា​ដោយ​សាច់​សត្វ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម