បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ
និក្ខមនំ 22:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្នកទាំងពីរត្រូវស្បថនឹងគ្នានៅចំពោះព្រះយេហូវ៉ា ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យរបស់គេទេ ហើយម្ចាស់សត្វត្រូវតែទទួលយកសម្បថនោះ រួចមិនតម្រូវឲ្យមានសំណងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ អាល់គីតាប ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅ នៅចំពោះអុលឡោះតាអាឡា ហើយអ្នកទទួលបញ្ញើ ត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ |
បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ
ប្រសិនបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅចំពោះព្រះ ដើម្បីបញ្ជាក់ថា អ្នកនោះមិនបានចូលដៃយកទ្រព្យរបស់គេឡើយ។
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ខ្ញុំសូមរំឭកថា ចូរប្រព្រឹត្តតាម បញ្ជារបស់ស្តេចចុះ គឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង។
«បើអ្នកណាបានធ្វើបាប ដោយឮអ្នកដែលបានស្បថបំពាន ដែលអ្នកជាសាក្សីមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញ ឬបានឮ អ្នកនោះត្រូវទទួលទោស ។
ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
ដ្បិតមនុស្សតែងស្បថដោយអាងអ្វីមួយដែលធំជាងខ្លួន ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។