ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ថា​នឹង​កើត​មាន​ហេតុ​យ៉ាង​ណា​ដល់​កូន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចំងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។

សូមមើលជំពូក

អាល់គីតាប

បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។

សូមមើលជំពូក



និក្ខមនំ 2:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង


កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។


ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត ជា​កូន​របស់​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ។ កូន​ដែល​នាង​បាន​បង្កើត​ជូន​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម ជា​បង​ស្រី​របស់​គេ។