សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
និក្ខមនំ 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបង្រៀនពួកគេ អំពីច្បាប់ និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឯងនឹងបង្រៀនអស់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវដែលគេត្រូវដើរ នឹងការដែលគេត្រូវធ្វើដែរ អាល់គីតាប ចូរបង្រៀនពួកគេ អំពីហ៊ូកុំទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ |
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
កាលណាគេមានរឿងអ្វី គេតែងតែមករកខ្ញុំ ហើយខ្ញុំក៏ដោះស្រាយរឿងឲ្យពួកគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងបញ្ញត្តិ និងច្បាប់របស់ព្រះ»។
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
«កូនមនុស្សអើយ យើងបានតាំងអ្នកឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ អ្នកត្រូវស្តាប់ពាក្យពីមាត់យើង រួចទៅប្រាមប្រាប់គេឲ្យយើងផង។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលចេញដំណើរទៅឆ្ងាយ ហើយពេលគាត់ចេញពីផ្ទះ គាត់ប្រគល់អំណាចដល់ពួកបាវបម្រើ ឲ្យម្នាក់ៗមានការងាររៀងៗខ្លួន ទាំងបង្គាប់ឆ្មាំទ្វារឲ្យចាំយាមផង។
នៅវេលានោះ ខ្ញុំក៏បានបង្គាប់អ្នករាល់គ្នាគ្រប់ទាំងសេចក្ដីដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តតាម»។
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។
លោកម៉ូសេបានហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិដែលខ្ញុំប្រាប់នៅត្រចៀកអ្នករាល់គ្នានៅថ្ងៃនេះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ។
សូមលោកចូលទៅជិត ស្តាប់សេចក្ដីទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូលមកកាន់លោកចុះ នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាម"។
ដូច្នេះ ត្រូវប្រយ័ត្ននឹងកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងសូមទូន្មានអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា អ្នករាល់គ្នាបានរៀនពីយើងអំពីរបៀបរស់នៅ ឲ្យបានគាប់ព្រះហឫទ័យព្រះយ៉ាងណា អ្នករាល់គ្នាកំពុងធ្វើការនេះយ៉ាងណា សូមឲ្យអ្នករាល់គ្នារស់នៅយ៉ាងនោះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។