កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?»
និក្ខមនំ 18:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេឆ្លើយទៅឪពុកក្មេកថា៖ «ព្រោះគេមករកខ្ញុំ ដើម្បីទូលសួរព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ អាល់គីតាប ម៉ូសាតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូរអាសួរអុលឡោះ។ |
កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?»
ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ
លោកម៉ូសេប្រាប់គេថា៖ «ចូររង់ចាំសិន ទម្រាំនឹងខ្ញុំបានឮសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់អំពីដំណើរអ្នករាល់គ្នាជាយ៉ាងណា»។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»