ជនគណនា 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកម៉ូសេក៏នាំយករឿងរបស់ពួកនាងទៅទូលព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះម៉ូសេក៏នាំយករឿងគេទៅទូលដល់ព្រះយេហូវ៉ា។ សូមមើលជំពូកអាល់គីតាប5 ម៉ូសានាំរឿងហេតុរបស់ពួកនាង ទៅជម្រាបអុលឡោះតាអាឡា។ សូមមើលជំពូក |
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
នាងទាំងនោះបានមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងអស់លោកដែលជាមេដឹកនាំ ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ឲ្យប្រគល់មត៌កមកពួកនាងខ្ញុំ ដូចពួកបងប្អូនប្រុសៗរបស់ពួកនាងខ្ញុំដែរ»។ ដូច្នេះ លោកក៏ចែកមត៌កឲ្យពួកនាង ក្នុងចំណោមញាតិសន្តានប្រុសៗរបស់ឪពុកនាង តាមបង្គាប់ព្រះយេហូវ៉ា។