ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។
និក្ខមនំ 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះនឹងបានជាទីសម្គាល់នៅលើដៃ និងជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យញ្ញបូជានេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះនឹងបានជាទីសំគាល់នៅលើដៃ នឹងជាស្លាកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ។ អាល់គីតាប គូរបាននេះ ជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតអុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។ |
ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។
ព្រះអង្គបាននាំសាសន៍អ៊ីស្រាអែល ចេញពីក្នុងចំណោមពួកគេ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន ដ្បិតដោយដៃដ៏ខ្លាំងពូកែ យើងនឹងឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ហើយដោយដៃដ៏ខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ»។
ដូច្នេះ ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "យើងជាព្រះយេហូវ៉ា យើងនឹងនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ ហើយរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់គេ យើងនឹងប្រោសលោះអ្នករាល់គ្នា ដោយលើកដៃយើងឡើង និងដោយការវិនិច្ឆ័យយ៉ាងធំ។
ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ដូចសព្វថ្ងៃនេះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តយ៉ាងអាក្រក់។
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។
ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យរបស់ខ្ញុំទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងរបស់អ្នករាល់គ្នាចុះ ហើយត្រូវចងពាក្យទាំងនេះភ្ជាប់នៅដៃរបស់អ្នក ទុកជាទីសម្គាល់ និងសម្រាប់ជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា។
ព្រះយេហូវ៉ាបាននាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងធ្វើការយ៉ាងធំគួរស្ញែងខ្លាច ទីសម្គាល់ និងការអស្ចារ្យផ្សេងៗ។
ចូរនឹកចាំថា អ្នកធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបាននាំអ្នកចេញពីស្រុកនោះមក ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
នោះអ្នកត្រូវប្រាប់កូនវិញថា ពីដើមយើងជាទាសកររបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាបាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។
គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីព្ទមក។ គេបែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ ហើយបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។