ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង។
និក្ខមនំ 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកឈាមរបស់វាប្រឡាក់នៅក្របទ្វារផ្ទះទាំងសងខាង និងលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគសាច់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង អាល់គីតាប ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ |
ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង។
ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។
ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត?
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។
តាមពិត ក្រោមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការខ្ចាយឈាមទេ នោះក៏គ្មានការអត់ទោសឲ្យរួចពីបាបដែរ។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។