ព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងលិចយ៉ាងខ្លាំង កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហម អស់ទៅ គ្មានសល់កណ្តូបណាមួយនៅក្នុងស្រុកអេស៊ីព្ទទៀតឡើយ។
និក្ខមនំ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញពីផារ៉ោន ទៅសូមអង្វរដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ថយចេញពីផារ៉ោនទៅសូមអង្វរដល់ព្រះយេហូវ៉ា អាល់គីតាប ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរអុលឡោះតាអាឡា។ |
ព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងលិចយ៉ាងខ្លាំង កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហម អស់ទៅ គ្មានសល់កណ្តូបណាមួយនៅក្នុងស្រុកអេស៊ីព្ទទៀតឡើយ។
លោកម៉ូសេ និងលោកអើរ៉ុនក៏ចេញពីផារ៉ោនទៅ ហើយលោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលព្រះអង្គបាននាំមកលើផារ៉ោននោះ។
ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «សូមអង្វរព្រះយេហូវ៉ាឲ្យយកកង្កែបចេញពីយើង និងពីប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជននេះ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា»។
លោកម៉ូសេក៏ទូលផារ៉ោនថា៖ «សូមប្រាប់ទូលបង្គំចុះ ពីពេលវេលាដែលទូលបង្គំត្រូវអង្វរសម្រាប់ព្រះករុណា សម្រាប់ពួកនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងពួកដំណាក់របស់ព្រះករុណា ហើយទុកឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។
ប៉ុន្តែ ប្រជាជននាំគ្នាស្រែករកលោកម៉ូសេ ហើយលោកម៉ូសេក៏អធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងក៏ស្ងប់ទៅ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។