រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។
នាងអេសធើរ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេសួរគាត់ពីមួយទៅមួយថ្ងៃ ហើយគាត់មិនព្រមស្តាប់គេ គេក៏ប្រាប់ហាម៉ាន ដើម្បីចង់ដឹងថា តើម៉ាដេកាយប្រកាន់តាមពាក្យរបស់គាត់បាន ឬមិនបាន ដ្បិតគាត់បានប្រាប់ឲ្យគេថាគាត់ជាសាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលគេបានរំឭកដល់គាត់រាល់តែថ្ងៃ តែគាត់មិនព្រមស្តាប់តាម នោះគេក៏ជំរាបដល់ហាម៉ាន ដើម្បីនឹងលមើលបើសេចក្ដីដែលម៉ាដេកាយប្រព្រឹត្តដូច្នោះ នឹងបាន ឬមិនបានពីព្រោះគាត់បានប្រាប់ឲ្យគេដឹងហើយ ថាគាត់ជាសាសន៍យូដា អាល់គីតាប ពួកគេតែងតែសួរគាត់បែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ គាត់មិនស្ដាប់ពួកគេឡើយ។ គាត់បានប្រាប់ពួកគេថា គាត់ជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ |
រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។
ដូច្នេះ ពួករាជបម្រើរបស់ស្តេចដែលនៅត្រង់មាត់ទ្វាររាជវាំង សួរម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកទទឹងនឹងរាជបញ្ជារបស់ស្តេចដូច្នេះ?»
កាលហាម៉ានឃើញថា ម៉ាដេកាយមិនព្រមឱនចុះ ឬគោរពដល់ខ្លួន លោកមានចិត្តក្រេវក្រោធជាខ្លាំង។
ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។
ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។
លោកប្រាប់គេថា៖ «ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក»។