រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
នាងអេសធើរ 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា និងឥទ្ធិឫទ្ធិរបស់ស្ដេច ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសដ៏ខ្ពង់ខ្ពស់របស់ម៉ាដេកាយ ដែលស្តេចបានតាំងលោក សុទ្ធតែបានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចស្រុកមេឌី និងស្រុកពើស៊ីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឫទ្ធិអំណាច និងវីរភាពរបស់ព្រះរាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះរាជាប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា នឹងឥទ្ធិឫទ្ធិរបស់ទ្រង់ ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសរបស់ម៉ាដេកាយ ដែលស្តេចបានតាំងលោកឡើងដល់ថ្នាក់ណា នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅរបាក្សត្ររបស់ពួកស្តេចសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ អាល់គីតាប ឫទ្ធិអំណាច និងវីរភាពរបស់ស្តេច ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីស្តេច ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ |
រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការឯទៀតពីព្រះបាទអ័ហាប់ និងរាជកិច្ចទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ តើគេមិនបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលទេឬ?
កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។
នៅវេលាយប់ថ្ងៃនោះ ស្ដេចផ្ទំមិនលក់សោះ ហើយទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗមក គឺសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ រួចគេក៏អានថ្វាយស្តេច។
ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។
ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។
ដ្បិតម៉ាដេកាយបានឡើងជាអ្នកធំក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកល្បីខ្ចរខ្ចាយពាសពេញអាណាខេត្តទាំងអស់ ហើយម៉ាដេកាយនេះ កាន់តែមានអំណាចឡើងៗ។
ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ ព្រះហស្តស្តាំរបស់ព្រះអង្គបានទ្រទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ ធ្វើឲ្យទូលបង្គំបានជាធំ។
បន្ទាប់មក ស្ដេចបានដំឡើងយសស័ក្ដិដានីយ៉ែល ព្រមទាំងបានប្រទានអំណោយដ៏វិសេសជាច្រើនដល់លោក ហើយតាំងលោកឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូនទាំងមូល និងជាអធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។