Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ដី​គោក និង​នៅ​លើ​កោះ​នានា​ក្នុង​ផ្ទៃ​សមុទ្រ ឲ្យ​បង់​ពន្ធ​ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះចៅ​អហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ដាក់​ឲ្យ​មាន​ពន្ធ‌ដារ​ដល់​ពួក​អ្នក​ស្រុក នឹង​ពួក​ដែល​នៅ​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​អហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 10:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។


រី​ឯ​នៅ​គ្រា​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​មួយ​រយ​ម្ភៃ​ប្រាំពីរ​ខេត្ត ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី


នៅ​វេលា​នោះ គឺ​ថ្ងៃទី​ម្ភៃ​បី ខែ​ទីបី ជា​ខែ​ជេស្ឋ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ​បញ្ជា តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​នាយក​តំណាង​ស្ដេច ពួកទេសាភិបាល ហើយ​ពួក​មន្ត្រី​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​អាណា​ខេត្ត ចាប់​តាំង​ពី​ស្រុកឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី គឺ​ដល់​គ្រប់​ទាំង​អាណា​ខេត្ត តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ។


សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលនៅ​ស្រុក​ក្បែរ​សមុទ្រ។


ពេល​នោះ ស្ដេច​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​កោះ​នានា ហើយ​ចាប់​យក​បាន​ជា​ច្រើន តែ​នឹង​មាន​មេ​ទ័ព​ម្នាក់​មក​បញ្ចប់​សេចក្ដី​ព្រហើន​របស់​ស្ដេច អើ លោក​នឹង​ធ្វើ​ឲ្យ​ស្ដេច​អាម៉ាស់ ដោយ​សារ​សេចក្ដី​ព្រហើន​របស់​ខ្លួន។


នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​មួយ​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ជី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម