ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​រស់ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​នោះ ក៏​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ចូរ​ទិញ​ដី​នោះ​សម្រាប់​ខ្លួន​អ្នក​ចុះ» រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សំរាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

សូមមើលជំពូក



នាង​រស់ 4:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ ហើយ​ប្រកាស​ថា "មនុស្សដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​ប្រព្រឹត្ត​ដូច្នេះ​ឯង"។


កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​លោះ ឬ​អ្នក​ប្តូរ​របស់​អ្វី​មួយ ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ទុក​ជា​បន្ទាល់ ដើម្បី​ឲ្យ​បាន​សម្រេច​ការ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។


នោះ​លោក​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់​ទុំ និង​មនុស្ស​ទាំង​នោះ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន និង​ម៉ាឡូន​ពី​ណា‌អូមី​ហើយ