Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 4:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ​អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សំរាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​នោះ ក៏​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ចូរ​ទិញ​ដី​នោះ​សម្រាប់​ខ្លួន​អ្នក​ចុះ» រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។

សូមមើលជំពូក ចម្លង




នាង​រស់ 4:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន


រីឯ​នៅ​ស្រុក​អ៊ីស្រាអែល កាល​ពី​ដើម​ចំណែក​ខាង​ឯ​ការ​លោះ ឬ​ប្តូរ ដើម្បី​នឹង​សំរេច​គ្រប់​ទាំង​ការ នោះ​ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ការ​យ៉ាង​នោះ​ទុក​ជា​ទី​បន្ទាល់ ឲ្យ​បាន​សំរេច​ការ​ក្នុង​ស្រុក​អ៊ីស្រាអែល


នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់‌ទុំ នឹង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច នឹង​របស់​គីលី‌យ៉ុន ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម