លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។
នាងរស់ 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យកូនបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្តីមួយទៀតរៀងខ្លួនចុះ» រួចគាត់ក៏ថើបនាងទាំងពីរ ហើយគេឡើងសំឡេងយំទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តាឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា អាល់គីតាប សូមអុលឡោះតាអាឡាប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ |
លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។
ហេតុអ្វីបានជាកូនមិនឲ្យពុកថើបលាកូនចៅរបស់ពុកសោះដូច្នេះ? កូនបានប្រព្រឹត្តបែបចម្កួតហើយ។
លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។
ប៉ុន្តែ នាងទាំងពីរប្រកែកថា៖ «ទេ យើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយអ្នកម្តាយដែរ»។
គាត់និយាយទៅកូនប្រសាទាំងពីរថា៖ «ចូរកូនត្រឡប់ទៅរកផ្ទះម្តាយរៀងខ្លួនវិញចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់កូន ដូចជាកូនបានប្រព្រឹត្តនឹងខ្មោចប្តី ហើយនឹងម្តាយដែរ។
ណាអូមីជាម្តាយក្មេកនិយាយទៅនាងថា៖ «កូនអើយ ម្តាយគួររកទីសម្រាកឲ្យកូនហើយ ដើម្បីឲ្យកូនបានសុខសាន្ត