នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់
នាងរស់ 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនទាំង២ក៏យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន នឹងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ អាល់គីតាប កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ |
នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់
សាលម៉ូនយកនាងរ៉ាហាបបង្កើតបានបូអូស បូអូសយកនាងរស់បង្កើតបានអូបិឌ អូបិឌបង្កើតអ៊ីសាយ
សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ សូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាជារៀងរហូត
មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ
ហើយម៉ាឡូន និងគីលីយ៉ូនក៏ស្លាប់ទាំងពីរនាក់ទៅ នៅសល់តែណាអូមីម្នាក់ឯង បាត់កូនទាំងពីរ ទាំងប្តី។