ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 94:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​មនុស្ស ថា គេ​ជា​មនុស្ស​ដែល​នៅ​តែ​មួយ​ដង្ហើមប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​គំនិត​របស់​មនុស្ស ថា​វា​ជា​ការឥតន័យ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោក ច្បាស់​ណាស់! គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថា សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជ្រាប​គំនិត​របស់​មនុស្ស​លោក ច្បាស់​ណាស់! គឺ​គំនិត​របស់​គេ​គ្មាន​ខ្លឹមសារ​អ្វី​ទេ

សូមមើលជំពូក



ទំនុកតម្កើង 94:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។


យើង​ស្គាល់​អស់​ទាំង​កិច្ច‌ការ និង​គំនិត​របស់​គេ​ហើយ យើង​នឹង មក​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​គេ​នឹង​ចូល​មក ឃើញ​សិរី‌ល្អ​របស់​យើង។


ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​លើក​ចំណេះ​របស់​ពួក​អ្នក​ចេះ​ចោល​ចេញ»។


ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។


ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។


ហើយ​មាន​ចែង​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ ថា​ជា​គំនិត​ឥត​ប្រយោជន៍»