ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 87:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គេ​នឹង​និយាយ​អំពី​ស៊ីយ៉ូន​ថា​៖ “ម្នាក់​នេះ និង​ម្នាក់​នោះ​បាន​កើត​នៅក្នុង​នាង”។ ព្រះ​ដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់​នឹង​ធ្វើឲ្យ​នាង​ស្ថិតស្ថេរ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ គេ​នឹង​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​១ អ្នក​នោះ​១ បាន​កើត​នៅ​ក្រុង​នោះ ហើយ​គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​នឹង​តាំង​ឲ្យ​មាំ‌មួន​ដែរ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

សូមមើលជំពូក



ទំនុកតម្កើង 87:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់


៙ ឱ​ព្រះ​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រិះ​គិត អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។


ប្រវែង​ជុំ‌វិញ​ទី​ក្រុង​នោះ ត្រូវ​ជា‌មួយ​ម៉ឺន​ប្រាំបី​ពាន់​ខ្នាត តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​គង់​នៅ​ទី​នេះ»។:៚


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?


តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ