Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 87:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 គេ​នឹង​និយាយ​អំពី​ស៊ីយ៉ូន​ថា​៖ “ម្នាក់​នេះ និង​ម្នាក់​នោះ​បាន​កើត​នៅក្នុង​នាង”។ ព្រះ​ដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់​នឹង​ធ្វើឲ្យ​នាង​ស្ថិតស្ថេរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អើ គេ​នឹង​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​១ អ្នក​នោះ​១ បាន​កើត​នៅ​ក្រុង​នោះ ហើយ​គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​នឹង​តាំង​ឲ្យ​មាំ‌មួន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 87:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​នឹង​ការពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក


ឱ​ព្រះ‌ជាម្ចាស់​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ យើង​ខ្ញុំ​រិះគិត​អំពី​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។


ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នេះ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជ ពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?


តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែប‌ថា ព្រះ‌បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ព្យាការី​នានា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម