ទំនុកតម្កើង 83:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្រុកអាសស៊ើរក៏បានចូលរួមជាមួយគេដែរ សាសន៍ទាំងនោះចូលដៃជាមួយ ពួកកូនចៅឡុត។ -បង្អង់ ព្រះគម្ពីរខ្មែរសាកល សូម្បីតែអាស្ស៊ីរីក៏បានចូលរួមជាមួយពួកគេដែរ ហើយចូលដៃជាមួយកូនចៅឡុត។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ សាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់ អាល់គីតាប ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ - សម្រាក |
យ៉ុកសានបង្កើតបានសេបា និងដេដាន់។ ឯកូនចៅរបស់ដេដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី។
នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញាពីក្រុងកេបាលក៏នៅក្នុងអ្នក ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងអ្នក ដើម្បីលក់ដូរទំនិញរបស់អ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "កុំរំខានសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ យើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកអើរឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។