ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ។
ទំនុកតម្កើង 78:64 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកបូជាចារ្យរបស់ពួកគេបានដួលដោយមុខដាវ ហើយពួកស្ត្រីមេម៉ាយរបស់ពួកគេក៏មិនយំសោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកសោះ។ អាល់គីតាប ពួកអ៊ីមុាំបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ |
ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ។
ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ
ឯហិបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនលោកអេលីទាំងពីរក៏ស្លាប់ដែរ។
អ្នកនាំដំណឹងនោះក៏ឆ្លើយថា៖ «ពួកអ៊ីស្រាអែលបានរត់ពីពួកភីលីស្ទីន មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហុបនី និងភីនេហាស កូនលោកទាំងពីរនាក់ក៏ស្លាប់ដែរ ហើយហិបនៃព្រះ ក៏ត្រូវគេចាប់យកទៅបាត់»។
នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដែលមានន័យថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ» គឺដោយព្រោះគេបានចាប់យកហិបនៃព្រះទៅ ហើយព្រោះឪពុកក្មេក និងប្តីនាងផង។
នាងនិយាយថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ដ្បិតគេបានចាប់យកហិបនៃព្រះទៅ»។