ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
ទំនុកតម្កើង 78:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើងទាស់នឹងគេ ហើយប្រហារពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងបំបាក់យុវជនដែលពេញកម្លាំង ក្នុងចំណោមពួកអ៊ីស្រាអែលផងដែរ។ ព្រះគម្ពីរខ្មែរសាកល នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ ហើយវាយផ្តួលពួកកំឡោះៗ នៃសាសន៍អ៊ីស្រាអែលផង។ អាល់គីតាប ជាហេតុនាំឲ្យអុលឡោះខឹង ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រអែលផងដែរ។ |
ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
ប៉ុន្តែ កាលសាច់នោះកំពុងនៅជាប់នឹងធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងប្រជាជន ហើយព្រះអង្គវាយប្រជាជននោះដោយគ្រោះកាចមួយយ៉ាងធំ។