សូមចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដែលមិនស្គាល់ព្រះអង្គ និងទៅលើនគរដែលមិនអំពាវនាវ ដល់ព្រះនាមព្រះអង្គនោះទៅ!
ទំនុកតម្កើង 69:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមចាក់សេចក្ដីក្ដៅក្រហាយ របស់ព្រះអង្គទៅលើគេ ហើយសូមឲ្យសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គតាមទាន់គេ។ ព្រះគម្ពីរខ្មែរសាកល សូមចាក់សេចក្ដីក្រេវក្រោធរបស់ព្រះអង្គលើពួកគេ សូមឲ្យព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គតាមពួកគេទាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេ ហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់ អាល់គីតាប សូមទ្រង់ធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។ |
សូមចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដែលមិនស្គាល់ព្រះអង្គ និងទៅលើនគរដែលមិនអំពាវនាវ ដល់ព្រះនាមព្រះអង្គនោះទៅ!
ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។
ពួកមេរបស់យូដា ប្រៀបដូចជាអស់អ្នកដែលដកបង្គោលសីមាចោល យើងនឹងជះកំហឹងរបស់យើងទៅលើគេ ដូចជះទឹក។
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ ប្រាប់ទេវតាទាំងប្រាំពីរថា៖ «ចូរចាក់សេចក្ដីក្រោធរបស់ព្រះ ដែលនៅក្នុងពែងទាំងប្រាំពីរ ទៅលើផែនដីទៅ!»។