ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌បន្ទូល ពួក​ស្ត្រី ដែល​ប្រកាស​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអម្ចាស់​ប្រទាន​ព្រះបន្ទូល​; ពួកស្ត្រីដែល​ប្រកាសដំណឹងល្អ​ជា​ក្រុម​ដ៏ធំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​ទ្រង់​ប្រទាន​ព្រះ‌បន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់

សូមមើលជំពូក

អាល់គីតាប

ពេល​អុលឡោះ‌តាអាឡា​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:

សូមមើលជំពូក



ទំនុកតម្កើង 68:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។


ពួក​ចម្រៀង​នៅ​ខាង​មុខ ពួក​ភ្លេង​នៅ​ខាង​ក្រោយ នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន


ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»។


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។