ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ ខ្ញុំនឹងសង់អាសនាមួយថ្វាយព្រះដែលបានតបឆ្លើយមកខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ហើយក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរដែរ»។
ទំនុកតម្កើង 66:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។ ព្រះគម្ពីរខ្មែរសាកល ជាបំណន់ដែលបបូរមាត់របស់ទូលបង្គំបានបន់ ដែលមាត់របស់ទូលបង្គំបានសន្យានៅពេលទូលបង្គំមានទុក្ខវេទនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្របតាមពាក្យដែលទូលបង្គំ បានទូលព្រះអង្គ នៅពេលមានអាសន្ន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក ហើយដែលមាត់ទូលបង្គំបានមានវាចា ក្នុងកាលដែលមានសេចក្ដីវេទនា អាល់គីតាប គឺស្របតាមពាក្យដែលខ្ញុំ បានជម្រាបទ្រង់ នៅពេលមានអាសន្ន។ |
ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ ខ្ញុំនឹងសង់អាសនាមួយថ្វាយព្រះដែលបានតបឆ្លើយមកខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ហើយក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរដែរ»។
នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ របស់ព្រះអង្គ សម្រែករបស់ទូលបង្គំ បានឮនៅព្រះកាណ៌របស់ព្រះអង្គ។
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
ពេលបុរសណាម្នាក់បន់ព្រះយេហូវ៉ា ឬស្បថសន្យាភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវធ្វើតាមគ្រប់ទាំងពាក្យដែលចេញពីមាត់របស់ខ្លួន។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។