ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ ដកយកព្រលឹងគេទៅ?
ទំនុកតម្កើង 120:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱអណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង? ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង? ព្រះគម្ពីរខ្មែរសាកល អណ្ដាតនៃល្បិចកលអើយ តើព្រះអង្គនឹងឲ្យអ្វីដល់ឯង? តើព្រះអង្គនឹងបន្ថែមអ្វីដល់ឯង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង តើត្រូវធ្វើអ្វីទៀតដល់ឯង អាល់គីតាប អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ ដកយកព្រលឹងគេទៅ?
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!