ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ
ទំនុកតម្កើង 106:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន ហើយមិនស្តាប់តាមព្រះសូរសៀង របស់ព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានរអ៊ូរទាំនៅក្នុងរោងរបស់ខ្លួន ហើយមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ អាល់គីតាប ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់សំឡេង របស់អុលឡោះតាអាឡាឡើយ។ |
ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង
ព្រោះមានសេចក្តីចែងថា៖ «នៅថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»។