ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
ទំនុកតម្កើង 106:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល នោះពួកគាត់ក៏ជឿលើព្រះបន្ទូលរបស់ព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។ អាល់គីតាប ពួកបុព្វបុរសក៏នាំគ្នាជឿបន្ទូលរបស់ទ្រង់ ហើយនាំគ្នាច្រៀងសរសើរតម្កើងទ្រង់។ |
ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។
ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។
ព្រមទាំងការដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ