ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។
ទំនុកតម្កើង 106:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ គ្មានសល់អ្នកណាម្នាក់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ទឹកដ៏ច្រើនបានគ្របលើបច្ចាមិត្តរបស់ពួកគាត់ គឺគ្មានសល់អ្នកណាម្នាក់ពីចំណោមពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ អាល់គីតាប ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ |
ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។
ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលសេះរបស់ស្ដេចចូលទៅក្នុងសមុទ្រ ហើយព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែកូនចៅអ៊ីស្រាអែលបានដើរកណ្ដាលសមុទ្រ តាមដីគោកវិញ។