ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​សុបិន​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ និង​រង្វាន់ ព្រម​ទាំង​កិត្តិ‌យស​យ៉ាង​ធំ​ពី​យើង។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង ហើយ​កាត់​ស្រាយ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយ និង​រង្វាន់ ព្រមទាំង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ពី​យើង​។ ដូច្នេះ ចូរ​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ដល់​យើង​ចុះ​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ

សូមមើលជំពូក

អាល់គីតាប

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។

សូមមើលជំពូក



ដានី‌យ៉ែល 2:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​បាន​ដំឡើង​យស​ស័ក្ដិ​ដានី‌យ៉ែល ព្រម​ទាំង​បាន​ប្រទាន​អំណោយ‌ដ៏​វិសេស​ជា​ច្រើន​ដល់​លោក ហើយ​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។


ពេល​នោះ ព្រះ​បាទ​បេល‌សាសារក៏​ចេញ​បញ្ជា ឲ្យ​គេ​បំពាក់​សំពត់​ពណ៌​ស្វាយ និង​ខ្សែ​មាស​នៅ​ក ឲ្យ​ដានី‌យ៉ែល រួច​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា លោក​បាន​ទទួល​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ។


ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។


ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។


បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?»


ដូច្នេះ ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ាឌាន ក៏​នាំ​គ្នា​ចេញ​ដំណើរ ទាំង​នាំ​យកថ្លៃ​ឈ្នួល​សម្រាប់​ការ​ទាយ​ទៅ​ជា‌មួយ។ ពួក‌គេ​បាន​ចូល​មក​ដល់​បាឡាម ហើយ​រៀបរាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក។


ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​កន្លែង​លោក​វិញ​ទៅ! យើង​បាន​គិត​ថា "យើង​នឹង​លើក​លោក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ" តែ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​លោក​មាន​សក្តិ‌យស​ទេ»។