លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។
ដានីយ៉ែល 2:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល រីឯខ្ញុំព្រះបាទវិញ អាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ខ្ញុំព្រះបាទ មិនមែនដោយព្រោះខ្ញុំព្រះបាទមានប្រាជ្ញាជាងមនុស្សរស់ទាំងអស់ទេ គឺដើម្បីឲ្យការកាត់ស្រាយនេះបានជ្រាបដល់ព្រះរាជា និងឲ្យព្រះករុណាជ្រាបគំនិតនៃព្រះទ័យរបស់ព្រះករុណាប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។ អាល់គីតាប អុលឡោះបានសំដែងឲ្យខ្ញុំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីខ្ញុំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺទ្រង់ពេញចិត្តឲ្យខ្ញុំពន្យល់អត្ថន័យជូនស្តេច ហើយឲ្យស្តេចជ្រាបពីគំនិត ដែលស្ថិតនៅក្នុងចិត្តរបស់ស្តេចផ្ទាល់។ |
លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។
ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
យើងបានហៅអ្នកតាមឈ្មោះអ្នកនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបម្រើយើង និងអ៊ីស្រាអែល ជាអ្នកដែលយើងបានជ្រើសរើស យើងបានកំណត់នាមត្រកូលដល់អ្នកហើយ ទោះបើអ្នកមិនបានស្គាល់យើងក៏ដោយ។
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែលថា៖ «ប្រាកដមែន ព្រះរបស់លោកពិតជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងស្តេច មែន គឺជាព្រះដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ព្រោះលោកបានសម្ដែងឲ្យយល់ពីអាថ៌កំបាំងនេះ!»។
ដោយព្រោះដានីយ៉ែលទូលសូមដល់ស្តេច ស្ដេចក៏តែងតាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឲ្យគ្រប់គ្រងលើកិច្ចការទាំងឡាយនៅអាណាខេត្តបាប៊ីឡូន ប៉ុន្ដែ ដានីយ៉ែលនៅបម្រើស្ដេចក្នុងរាជវាំងវិញ។
ដ្បិតមើល៍ ព្រះដែលសូនធ្វើភ្នំ ហើយបង្កើតខ្យល់ ព្រះអង្គថ្លែងប្រាប់ឲ្យមនុស្សស្គាល់គំនិតរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយព្រះអង្គដើរជាន់ទីខ្ពស់ៗនៃផែនដី ព្រះនាមរបស់ព្រះអង្គគឺ «យេហូវ៉ា ជាព្រះនៃពួកពលបរិវារ»។
ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។
ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ?
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។