ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។
ដានីយ៉ែល 2:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលចូលទៅគាល់ស្តេច ហើយទូលស្ដេចដូច្នេះថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមពួកឈ្លើយពីស្រុកយូដា ដែលអាចកាត់ស្រាយសុបិនថ្វាយព្រះករុណាបាន»។ ព្រះគម្ពីរខ្មែរសាកល អើយ៉ុកក៏នាំដានីយ៉ែលចូលទៅគាល់ស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលទ្រង់ដូច្នេះថា៖ “ខ្ញុំព្រះបាទរកបានមនុស្សម្នាក់ក្នុងចំណោមពួកជនជម្លៀសពីយូដា ដែលអាចជម្រាបការកាត់ស្រាយនោះថ្វាយព្រះរាជាបាន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំលោកដានីយ៉ែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលទ្រង់ជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អើយ៉ុកក៏នាំដានីយ៉ែលចូលទៅចំពោះស្តេចដោយប្រញាប់ប្រញាល់ ហើយទូលថា ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹកកាត់ស្រាយសេចក្ដី ថ្វាយព្រះករុណា ឲ្យទ្រង់ជ្រាបបាន អាល់គីតាប លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលទៅជួបស្តេច ហើយជម្រាបថា៖ «ខ្ញុំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលស្តេចជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនជូនស្តេចបាន»។ |
ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។
នេះជាប្រជាជននៅក្នុងអាណាខេត្ត ដែលចេញពីសណ្ឋានជាឈ្លើយ ជាអ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបាននាំទៅជាឈ្លើយ ហើយបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ គឺមកកាន់ក្រុងរបស់គេរៀងខ្លួន។
ចូរជួយសង្គ្រោះពួកអ្នក ដែលគេនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅទីសម្លាប់ចុះ
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។
ពេលនោះ គេក៏នាំដានីយ៉ែលចូលមកចំពោះស្តេច ហើយស្ដេចមានរាជឱង្ការទៅកាន់ដានីយ៉ែលថា៖ «តើលោកឈ្មោះដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយសាសន៍យូដា ដែលព្រះរាជា ជាព្រះបិតារបស់យើង បាននាំពីស្រុកយូដាមកនោះមែនឬ?
ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។