ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
ដានីយ៉ែល 11:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនោះនឹងមិនយោគយល់ដល់ពួកព្រះនៃអយ្យកោរបស់ខ្លួនឡើយ ក៏មិនយោគយល់ដល់ព្រះដែលពួកស្ដ្រីស្រឡាញ់ដែរ។ ស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ដ្បិតទ្រង់នឹងតម្កើងខ្លួនឯងជាធំលើសអ្វីៗទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងមិនយកចិត្តទុកដាក់ចំពោះបណ្ដាព្រះនៃដូនតារបស់ទ្រង់ ឬចំពោះព្រះដែលមនុស្សស្រីប្រាថ្នាចង់បាននោះទេ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះណាមួយឡើយ ពីព្រោះទ្រង់នឹងលើកខ្លួនឡើងលើអ្វីៗទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឰយុកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់ អាល់គីតាប ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ចៅហ្វាយដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះស្តេចតម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ |
ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។
៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នា ចំពោះរូបខ្ញុំម្ចាស់
អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
យើងនឹងឡើងទៅផុតទីខ្ពស់នៃពពក យើងនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។
«កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ
«កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។
ក៏ប៉ុន្ដែ ស្ដេចនោះនឹងគោរពព្រះដែលការពារបន្ទាយ ជាព្រះមួយដែលអយ្យកោរបស់ស្ដេចមិនបានស្គាល់ ហើយស្ដេចយកមាស ប្រាក់ និងត្បូងមានតម្លៃ ព្រមទាំងរបស់ថ្លៃវិសេសទៅថ្វាយ។
វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។
រួចបើអ្នកឃើញស្រ្ដីម្នាក់មានរូបស្អាត ក្នុងចំណោមពួកឈ្លើយនោះ ហើយអ្នកមានចិត្តចង់យកនាងជាប្រពន្ធ
កុំលោភចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នក។ កុំចង់បានផ្ទះអ្នកជិតខាងរបស់អ្នក ឬចម្ការ ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គេ ឬគោ លា ឬរបស់អ្វីរបស់អ្នកជិតខាងអ្នកឡើយ"»។
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
គេហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យតមអាហារដែលព្រះបានបង្កើតមក ដើម្បីឲ្យអស់អ្នកដែលជឿ និងអស់អ្នកដែលស្គាល់សេចក្ដីពិត បានទទួលដោយអរព្រះគុណ។