ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
ដានីយ៉ែល 11:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលកំណត់ ស្ដេចនឹងត្រឡប់ចូលមកអាណាចក្រខាងត្បូងទៀត តែលើកនេះមិនដូចពីមុនទេ ព្រះគម្ពីរខ្មែរសាកល “លុះដល់ពេលកំណត់ ទ្រង់នឹងត្រឡប់មកវិញ ហើយឈ្លានពានស្រុកខាងត្បូង ប៉ុន្តែលើកក្រោយនេះ មិនដូចលើកមុនទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះ នឹងមិនបានដូចជាជាន់មុនទេ អាល់គីតាប លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ |
ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី នោះមានព្រះបន្ទូលមួយបើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ បានយល់។ ព្រះបន្ទូលនោះជាសេចក្ដីពិត គឺជាជម្លោះមួយយ៉ាងធំ។ លោកពិចារណាព្រះបន្ទូលនោះ ហើយក៏យល់អត្ថន័យក្នុងនិមិត្ត។
ក្រោយពីគេបានចងសម្ព័ន្ធមិត្តជាមួយហើយ ស្ដេចនោះនឹងប្រព្រឹត្តដោយឧបាយកល ហើយមានអំណាចកាន់តែខ្លាំង ដោយសារមនុស្សមួយចំនួនតូច។
ស្ដេចនឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់ខ្លួនទាស់នឹងស្តេចខាងត្បូង ដោយលើកទ័ពយ៉ាងច្រើន ហើយស្តេចខាងត្បូងនឹងលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ហើយខ្លាំងពូកែមកតទល់ តែមិនអាចទប់ទល់បានឡើយ ដ្បិតទ្រង់ចាញ់ល្បិចកិច្ចកលរបស់ស្ដេចខាងជើង។
បន្ទាប់មក ស្ដេចខាងជើងនឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ ទាំងនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយ តែស្ដេចកើតមានចិត្តទាស់ប្រឆាំងនឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ក៏នឹងធ្វើតាមតែអំពើចិត្ត រួចវិលទៅស្រុករបស់ខ្លួនវិញ។
ដ្បិតនឹងមាននាវាពីស្រុកគីទីមមកទាស់នឹងស្ដេច ធ្វើឲ្យស្ដេចធ្លាក់ចិត្ត ហើយដកថយ ស្ដេចនឹងក្រេវក្រោធជាខ្លាំង រួចសម្ដែងកំហឹងទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ស្ដេចនឹងត្រឡប់មកវិញ ហើយរួមគំនិតជាមួយអស់អ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធ។
លោកពោលថា៖ «មើល៍ ខ្ញុំនឹងឲ្យលោកដឹងពីហេតុការណ៍ដែលត្រូវកើតមានក្នុងគ្រានៃសេចក្ដីក្រោធ ដ្បិតនិមិត្តនេះសំដៅទៅគ្រាចុងក្រោយ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ
តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។