មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
ដានីយ៉ែល 11:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់ខ្លួនទាស់នឹងស្តេចខាងត្បូង ដោយលើកទ័ពយ៉ាងច្រើន ហើយស្តេចខាងត្បូងនឹងលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ហើយខ្លាំងពូកែមកតទល់ តែមិនអាចទប់ទល់បានឡើយ ដ្បិតទ្រង់ចាញ់ល្បិចកិច្ចកលរបស់ស្ដេចខាងជើង។ ព្រះគម្ពីរខ្មែរសាកល “វានឹងដាស់កម្លាំង និងចិត្តរបស់ខ្លួនឡើងទាស់នឹងស្ដេចនៃទិសខាងត្បូង ដោយកងទ័ពដ៏ធំ។ ស្ដេចនៃទិសខាងត្បូងនឹងលើកទ័ពមកតទល់ ដោយកងទ័ពដ៏ធំ និងខ្លាំងពូកែក្រៃលែងផង ប៉ុន្តែទ្រង់នៅឈរមិនបានឡើយ ពីព្រោះគេនឹងគិតគូរឧបាយកលទាស់នឹងទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជម្នះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងដាស់កំឡាំង នឹងសេចក្ដីអង់អាចរបស់វាឡើង ទាស់នឹងស្តេចខាងត្បូង ដោយមានពលទ័ពយ៉ាងសន្ធឹក ហើយស្តេចខាងត្បូងនឹងមកច្បាំងនឹងវា មានពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង តែនឹងទប់ទល់មិនបានទេ ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់ អាល់គីតាប ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជំនះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង |
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។
នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។
បន្ទាប់មក ស្តេចខាងត្បូងនឹងមានកម្លាំងខ្លាំង តែមេទ័ពម្នាក់របស់ស្ដេចនឹងមានកម្លាំងខ្លាំងជាងស្ដេច ហើយនឹងឡើងគ្រប់គ្រងអាណាចក្រមួយ ដែលធំជាងអាណាចក្ររបស់ស្ដេច។