ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​គ្រា​សុខ‌សាន្ត ស្ដេច​នោះ​នឹង​ជ្រៀត​ចូល​តំបន់​នានា​ដែល​ល្អ​បំផុត​ក្នុង​អាណា​ខេត្ត ហើយ​ទ្រង់​នឹង​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​មិន​ដែល​បាន​ប្រព្រឹត្ត គឺ​ទ្រង់​នឹង​រឹប​អូស​យក​របស់​របរ​ដែល​ប្លន់​បាន និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ មក​ចែក​ឲ្យ​បក្ស​ពួក​ខ្លួន។ ស្ដេច​នឹង​ប្រើ​ល្បិច​កិច្ច‌កល​ដើម្បី​ទាស់​នឹង​ទី​មាំ‌មួន តែ​បាន​មួយ​រយៈ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វា​នឹង​ឈ្លានពាន​ខេត្ត​ដ៏ល្អបំផុត​ក្នុងពេល​មាន​សេចក្ដីសុខស្រួល ហើយ​ធ្វើ​អ្វីដែល​សូម្បីតែ​ដូនតា​របស់វា និង​ដូនតា​នៃ​ដូនតា​របស់វា​មិនដែល​ធ្វើ​។ វា​នឹង​ចែក​របឹប ជ័យភណ្ឌ និង​ទ្រព្យសម្បត្តិ​ដល់​មនុស្សរបស់ខ្លួន ហើយ​គិតគូរ​ឧបាយកល​ទាស់នឹង​ទីមាំមួន ប៉ុន្តែ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិ‌ភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណា‌ខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​ឲ្យ​បក្ស‌ពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​ឰយុកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប នឹង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កំចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល

សូមមើលជំពូក

អាល់គីតាប

ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិ‌ភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណា‌ខេត្ត ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ស្តេច​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​ឲ្យ​បក្ស‌ពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។

សូមមើលជំពូក



ដានី‌យ៉ែល 11:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក‌គេ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​កំផែង​ការ​ពារ និង​ទឹក​ដីដែល​មាន​ជី‌ជាតិ ក៏​បាន​ចាប់​យក​ផ្ទះ​ដែល​មាន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ដែល​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​យ៉ាង​ច្រើន​បរិបូរ។ យ៉ាង​នោះ គេ​បាន​បរិ‌ភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំ​របស់​ព្រះ‌អង្គ។


សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។


មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក ដែល​ចែក​អំណោយ‌ទាន​ដែរ។


ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!» តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។


យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​អ្នក ហើយ​អ្នក​នឹង​បង្កើត​កិច្ច‌កល​អាក្រក់


ក្រោយ​ពី​គេ​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា‌មួយ​ហើយ ស្ដេច​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង ដោយ​សារ​មនុស្ស​មួយ​ចំនួន​តូច។


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។


រីឯ​ស្រុក​នោះ តើ​មាន ឬ​ក្រ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ខ្លះ​ពី​ស្រុក​នោះ​មក​ជា‌មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ទុំ​លើក​ដំបូង។


ប៉ុន្តែ ព្រះ‌យេស៊ូវ​ស្គាល់​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ?


គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។