ពេលនោះ ដានីយ៉ែលនិយាយទៅម្នាក់ដែលចៅហ្វាយលើពួកមហាតលិកបានតាំងឲ្យមើលខុសត្រូវលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖
ដានីយ៉ែល 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើរបស់លោក រយៈពេលដប់ថ្ងៃមើលចុះ! សូមឲ្យតែបន្លែមកយើងខ្ញុំបរិភោគ និងទឹកផឹកប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល “សូមសាកល្បងបាវបម្រើរបស់លោកដប់ថ្ងៃមើល៍ចុះ! សូមឲ្យយើងខ្ញុំហូបតែបន្លែ ហើយផឹកតែទឹកប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ អាល់គីតាប «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ |
ពេលនោះ ដានីយ៉ែលនិយាយទៅម្នាក់ដែលចៅហ្វាយលើពួកមហាតលិកបានតាំងឲ្យមើលខុសត្រូវលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖
រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។
ដូច្នេះ អ្នកទទួលខុសត្រូវនោះក៏ដកយកអាហារ និងស្រាដែលពួកគេត្រូវផឹកនោះចេញ ហើយឲ្យតែបន្លែដល់ពួកគេប៉ុណ្ណោះ។
ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។