ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីធ្វើបុណ្យនំបុ័ងឥតដំបែនៅខែទីពីរនោះ។
ជនគណនា 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬកូនចៅអ្នករាល់គ្នាដែលត្រូវសៅហ្មងដោយសារប៉ះពាល់សាកសព ឬធ្វើដំណើរទៅឆ្ងាយ គេក៏ត្រូវប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជដំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡាបាន។ |
ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីធ្វើបុណ្យនំបុ័ងឥតដំបែនៅខែទីពីរនោះ។
មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖
ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយក្រុមជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទីពីរ
គេត្រូវប្រារព្ធពិធីនេះនៅពេលថ្ងៃលិច ក្នុងខែទីពីរ ថ្ងៃទីដប់បួន។ គេត្រូវបរិភោគអាហារបុណ្យរំលងជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីង។
នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។
ពេលនោះ ថ្ងៃបុណ្យរំលងរបស់សាសន៍យូដា ក៏ជិតមកដល់ មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ។