ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា
ជនគណនា 7:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដឹកនាំក៏បានថ្វាយតង្វាយសម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃលាបប្រេង គឺគេនាំយកតង្វាយរបស់គេមកថ្វាយនៅមុខអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា អាល់គីតាប នៅថ្ងៃដែលម៉ូសាចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈពួកមេដឹកនាំបានយកជំនូនមកជូននៅមុខអាសនៈ។ |
ឯយញ្ញបូជាដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោពីរម៉ឺនពីរពាន់ និងចៀមមួយសែនពីរម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហាររបស់ព្រះយេហូវ៉ា
ព្រះបាទសាឡូម៉ូនបានថ្វាយយញ្ញបូជា ជាគោពីរម៉ឺនពីរពាន់ក្បាល និងចៀមមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនបានធ្វើបុណ្យឆ្លងព្រះដំណាក់នៃព្រះ។
នៅថ្ងៃទីប្រាំបី គេបានប្រជុំយ៉ាងឱឡារិក ព្រោះគេធ្វើបុណ្យឆ្លងអាសនាអស់ប្រាំពីរថ្ងៃ និងបុណ្យនោះប្រាំពីរថ្ងៃទៀត។
នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់របស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។
នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះធ្វើឲ្យគេអរសប្បាយជាខ្លាំង ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ អំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។
នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកដឹកនាំទាំងនេះត្រូវថ្វាយតង្វាយរបស់គេមួយថ្ងៃម្នាក់ សម្រាប់ពិធីឆ្លងអាសនា»។
នេះជាតង្វាយរបស់ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល សម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង រួមទាំងអស់មានថាសប្រាក់ដប់ពីរ ចានគោមប្រាក់ដប់ពីរ កូនចានមាសដប់ពីរ
ឯសត្វទាំងអស់សម្រាប់ជាតង្វាយមេត្រី មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមឈ្មោលអាយុមួយខួបហុកសិប។ នេះហើយជាតង្វាយសម្រាប់ពិធីឆ្លងអាសនា ក្រោយពេលក្រោយលាបប្រេងរួច។
បន្ទាប់មក ពួកមេដឹកនាំត្រូវសួរបណ្ដាជនថា "តើមានអ្នកណាទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងផ្ទះឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតឡើងផ្ទះជំនួស។