Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាសនា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ថ្ងៃ​ដែល​ម៉ូសា​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ​ពួក​មេ​ដឹក​នាំ​បាន​យក​ជំនូន​មក​ជូន​នៅ​មុខ​អាសនៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យញ្ញ‌បូជា ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ស្តេច​សាឡូម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច នឹង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ


នៅ​ថ្ងៃ​ទី​៨ គេ​ក៏​ប្រជុំ​ជា​ជំនុំ​មុត‌មាំ ពី​ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនា​អស់​៧​ថ្ងៃ នឹង​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត


នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ នឹង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ នឹង​ស៊ុង​ផង


នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​ដង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្ដី​រីក‌រាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រីៗ នឹង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​វិញ មិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ


រីឯ​នៅ​ថ្ងៃ​ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន នឹង​អាសនា ហើយ​គ្រឿង​នៃ​អាសនា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក​ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាសនា។


នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២


ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។


នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម